Friday, September 26, 2014
Contact and Insurence
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Université Royal de Droit et des Sciences Economiques
Royal
University of Law and Economics
3

ប្រៀបធៀប
កិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ
សាស្រ្តាចារ្យបង្រៀនៈ លោក ចាយ ច័ន្ទតារាវណ្ណ
រៀបរៀងដោយនិស្សិតឈ្មោះ
១- ល. ជា
សុភ័ក្រ្ត
២- ក. ថា គីមស្រ៊ាន់
៣- ល. ឆាយ សុធា
៤- ល. សាន
សុខបាន
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផែ្នកនីតិសាស្រ្ត ឆ្នាំសិក្សាៈ ២០០៩
ជំនាញនីតិឯកជន ជំនាន់ទី ៧ ក្រុម V
(Term 2) ២០១១
សេចក្តីផ្តើម
3
សង្គមជាតិមួយត្រូវការជាចាំបាច់នូវប្រព័ន្ឋច្បាប់សម្រាប់គ្រប់គ្រង
ដើម្បីជៀសវាងនូវ បាតុភាពអាណាធិបតេយ្យ និងការពារសុវត្ថិភាព
សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខដ៏ប្រពៃ ដល់ពលរដ្ឋនៅក្នុងសង្គម ។ ប្រព័ន្ឋច្បាប់គ្រប់គ្រងសង្គមនោះកើតចេញពីឆន្ទះរបស់រដ្ឋ វាអា ស្រ័យលើកត្តាសេដ្ឋកិច្ច សង្គម និងវប្បធម៌ សំដៅឱ្យរដ្ឋនោះមាននីត្យានុកូលភាពពិតប្រាកដ។
រីឯការប្រតិបត្តិរបស់ពលរដ្ឋត្រូវអនុលោមទៅតាមឆន្ទៈរដ្ឋដែរ
តួយ៉ាងដូចជាការតភ្ជាប់ បុគ្គលក្នុងទំនាក់ទំនងកិច្ចសន្យាជាដើម
។ ការបង្កើតកិច្ចសន្យាមួយ ត្រូវគោរពទៅតាមបទ ប្បញ្ញត្តិនៃច្បាប់ ជាលិខិតគតិយុត្ត ដែលបង្កើតឱ្យមានសិទ្ធិ
និងកាតព្វកិច្ច ។
កិច្ចសន្យាមានច្រើនប្រភេទខុសគ្នា តែវាកើតចេញពីរបទប្បញ្ញត្តិរួមមួយនៃច្បាប់ដូចគ្នា ប៉ុនែ្តក៏មានកិច្ចសន្យាមួយចំនួនទៀត ទាមទារឱ្យមានច្បាប់ដោយឡែកក្នុងការបង្កើត ដូចជា កិច្ចសន្យាធានារ៉ាប់រងជាដើមត្រូវការច្បាប់ស្តីពីការធានារ៉ាប់រង សម្រាប់គ្រប់គ្រងរាល់ប្រតិ
បត្តិការធានារ៉ាប់រងនៅកម្ពុជា ។ ច្បាប់ស្តីពី ការធានារ៉ាប់រង បានចូលជាធរមាននា ថៃ្ងទី២៥
ខែកក្កដា ឆ្នាំ២០០០ ដែលមានគោលបំណង ដើម្បីផ្តល់សំណងលើហានិភ័យដែលបណ្តាល
ឱ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត ដល់បុគ្គលតាមរយៈកិច្ចសន្យាធានារ៉ាប់រងមួយ ។
តើរវាងកិច្ចសន្យាធានារ៉ាប់រង
និងកិច្ចសន្យាទូទៅខុសគ្នាយ៉ាងដូចម្តេចដែរ ក្នុងការ
បង្កើតហេតុអ្វីបានជាចាំបាច់ក៏សាងច្បាប់មួយដោយឡែកយ៉ាងដូចនេះ ។
រវាងកិច្ចសន្យាធានារ៉ាប់រង
និងកិច្ចសន្យាទូទៅ មានលក្ខខណ្ឌនៃការបង្កើតខុសគ្នាពិត
មែន និងស្ថិតនៅក្រោមច្បាប់ពីរផ្សេងគ្នាក៏ដោយ ក៏កិច្ចសន្យាទាំងពីរនេះបង្កើត ឱ្យមានសិទ្ធិ
និងកាតព្វកិច្ចដូចគ្នាចំពោះភាគី ។
ដើម្បីឱ្យបានយល់កាន់តែច្បាស់លើភាពខុសគ្នា ឬ ដូចគ្នាក្នុងការអនុវត្តន៏កិច្ចសន្យា
យើងខ្ញុំសូមលើកយកប្រធានបទ ស្តីពី ̎ ការប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង និងកិច្ច សន្យាទូទៅ ̎
ដើម្បីធ្វើសិក្សាស្រាវជ្រាវដែលមានអត្ថន័យដូចខាងក្រោម ។
-,
ប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង
និងកិច្ចសន្យាទូទៅ
នៅក្នុងធម្មជាតិក៏ជាសង្គមដែរសំភារៈ
និងបាតុភូតតែងតែប្រែប្រួល និងផ្លាស់ប្តូរឥត ឈប់ឈរទំនាក់ទំនងរវាងរូបវ័ន្តបុគ្គល ឬ នីតិបុគ្គលក៏ជាបាតុភូតសង្គមដែរ
ហេតុនេះវាប្រែ ប្រួលទៅតាមក្រឹត្យក្រមនេះដែរ
ប៉ុនែ្តទំនាក់ទំនងនេះវាកើតឡើងឬប្រែប្រួល និងចាំបាច់ត្រូវ ឆ្លងកាត់ដោយព្រឹត្តហេតុគតិយុត្តមួយជាកំណត់ ។
ព្រឹត្តហេតុគតិយុត្តនេះបានបង្កើតឱ្យមានសិទ្ធិ
និងកាតព្វកិច្ចរបស់ភាគីនៅក្នុងការទំ នាក់ទំនងរដ្ឋប្បវេណី
ដូចជាកិច្ចសន្យាជាដើម ។ ដូចនេះដើម្បីបង្កភាពងាយស្រួល និងចំណេញ ពេលវេលាក្នុងការដោះស្រាយបញ្ហា
ដែលនាំឱ្យមានការខូចខាតការបាត់ទ្រព្យសម្បត្តិអាយុ ជីវិត
ដោយហានិភ័យកើតឡើងបណ្តាលមកពីមូលហេតុចៃដន្យ ឬមូលហេតុ ដែលមិនមែន ជាអំពើចេតនារបស់ខ្លួននោះ
វាឈានទៅរកការបង្កើតឡើងនូវព្រឹត្តហេតុគតិយុត្តមួយ តាម រយៈកិច្ចសន្យាមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គល ។
ផែ្នកទី ១. សញ្ញាណរួមអំពីកិច្ចសន្យាទូទៅ
និងកិច្ចសន្យាធានារ៉ាប់រង
កថាខ័ណ្ឌទី ១.
និយមន័យ
១.
កិច្ចសន្យាទូទៅ
និយមន័យនៃកិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់
ឬ ច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមបង្កើតកែប្រែ ឬ រំលត់នូវកាតព្វ[1] ។
កិច្ចសន្យាបង្កើតឱ្យមានទំនាក់ទំនងរវាងសិទ្ធិ និង កាតព្វកិច្ចដល់ គូភាគីដូចគ្នា ។
២.
កិច្ចសន្យាធានារ៉ាប់រង
និយមន័យកិច្ចសន្យាធានារ៉ាប់រង
មិនខុសបែ្លកពីកិច្ចសន្យាទូទៅនោះទេ កិច្ចសន្យា ធានារ៉ាប់រងគឺជាកិច្ចព្រមព្រៀងមួយដែលចែង
អំពីទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរបស់ អ្នកត្រូវបានធានារ៉ាប់រង
និងអ្នកធានារ៉ាប់រង ។
អ្នកត្រូវធានារ៉ាប់រង
គឺជាអ្នកដែលចុះកិច្ចសន្យាជាមួយអ្នកធានារ៉ាប់រង ហើយមាន
កាតព្វកិច្ចបង់បុព្វលាភរ៉ាប់រង ។
អ្នកធានារ៉ាប់រងគឺជាក្រុមហ៊ុនធានារ៉ាប់រង
ដែលចុះកិច្ចសន្យាជាមួយអ្នកត្រូវបានធានា
កថាខ័ណ្ឌទី ២. លក្ខណៈពិសេសនៃកិច្ចសន្យា
១.
កិច្ចសន្យាទូទៅ
លក្ខណៈពិសេសនៃកិច្ចសន្យារួមមាន
-
ការបង្ហាញនូវវត្ថុបំណង
និងឆន្ទៈរបស់ភាគីដែលបានចូលរួមនៅក្នុងទំនាក់ទំនងនេះ ។
-
មានការព្រមព្រៀង
និងឯកភាពអំពីឆន្ទៈរបស់ភាគីដែលការព្រមព្រៀង និងឯកភាព នេះត្រូវសែ្តងឡើងជាសន្យានុម័ត
។
-
ឆន្ទៈព្រមព្រៀងរបស់ភាគី
ត្រូវតែស្របនឹងឆន្ទៈរបស់រដ្ឋ ។
២.
កិច្ចសន្យាធានារ៉ាប់រង
លក្ខណៈពិសេសនៃកិច្ចសន្យាធានារ៉ាប់រងមាន
-
តម្រូវឱ្យមានផលប្រយោជន៏
ពីរការធានា និងត្រូវតែបង់បុព្វលាភធានារ៉ាប់រងដល់ ភាគីអ្នកធានា
-
ការសងសំណង
ត្រឹមទំហំនៃការខូចខាតជាក់សែ្តងប៉ុណ្ណោះ
-
កិច្ចសន្យាមានលក្ខខណ្ឌ
-
គោរពគោលការណ៏ស្មោះត្រង់
អ្នកត្រូវធានា ត្រូវលាតត្រដាងនូវព័ត៌មានទាំងអស់ ដែលទាក់ទងនឹងកម្មវត្ថុនៃការធានា និងអ្នកធានាត្រូវប្រាប់នូវព័ត៌មានស្តីពីគោល
ការណ៏នៃការធានាដល់អ្នកត្រូវធានា ។
-
ជាកិច្ចសន្យាមិនទៀងទាត់
ឬ ហេងស៊យ បានន័យថាហានិភ័យដែលកើតលើកម្ម វត្ថុនៃការធានាអាចនឹងកើត ឬ មិនកើត
-
ជាកិច្ចសន្យាឯកតោភាគី
ដោយក្រុមហ៊ុនធានារ៉ាប់រងជាអ្នករៀបចំ អ្នកទិញគ្រាន់
តែសំដែងការយល់ព្រមលើកិច្ចសន្យានោះ ។
ជារួមលក្ខណៈពិសេសនៃកិច្ចសន្យាទូទៅ
និងកិច្ចសន្យាធានារ៉ាប់រង មិនមានការខុស គ្នានោះគ្នាទេ ការព្រមព្រៀងកើតចេញពីឆន្ទៈរួមតែមួយ
។ ប៉ុនែ្តឆន្ទៈក្នុងការបង្កើតកិច្ចសន្យា ធានារ៉ាប់រង
ភាគីដែលត្រូវធានាមិនមានសិទ្ធិទាមទារជាមួយអ្នកធានានោះទេ ។ មានន័យថា
បើអ្នកត្រួវបានធានាពេញចិត្តនឹងលក្ខខណ្ឌរបស់អ្នកធានា នោះកិច្ចសន្យាកើតឡើង ។
ផែ្នកទី ២. ល័ក្ខខ័ណ្ឌសុពលភាព
និងប្រភេទនៃកិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាណាមួយដែលត្រូវបានបង្កើតឡើងរវាងគូភាគី
នឹងអាចចាត់ទុកថាមានសុពល ភាពលុះត្រាតែបានគោរពទៅតាមលក្ខខណ្ឌសុពលភាពនៃកិច្ចសន្យានោះ ។
កថាខ័ណ្ឌទី ១.
ល័ក្ខខ័ណ្ឌសុពលភាព
១. ការព្រមព្រៀង
កិច្ចសន្យាកើតឡើងលុះត្រាតែសំណើ និងស្វីការត្រូវគ្នា[3] ដោយមិនមានការបង្ខិតបង្ខំ
ដើម្បីឈានទៅដល់ការព្រមព្រៀងនៃសំណើ និងស្វីការនោះ ភាគីនៃកិច្ចសន្យាមានសិទ្ធិ
គ្រប់គ្រាន់ក្នុងការបញេ្ចញមតិយោបល់លើសំណើ ពិភាក្សាយ៉ាងល្អិតល្អន់ ដោយសមភាព
និងស្មោះត្រង់ ត្រូវសែ្តងឡើងច្បាស់ក្នុងទិដ្ឋភាពសត្យានុម័ត ។
ក្នុងករណីមិនស្របនឹងឆន្ទះ ពិតបា្រកដរបស់ ភាគីណាមួយទេនោះកិច្ចសន្យានឹងចាត់ទុកជាមោឃភាព ។
ការកើតឡើងដោយសារឥទ្ធិពលនៃការគំរាមគំហែងបង្ខិតបង្ខំ បន្លំ
បោកប្រាស់ ឬ ដោយភ័ន្តច្រឡំនោះនឹងចាត់ទុកកិច្ចសន្យានោះ ជាកិច្ចសន្យាគ្មាន ប្រសិទ្ធភាពខាងផ្លូវច្បាប់
ឡើយ ។
១.១. កិច្ចសន្យាទូទៅ
១.១.១. សំណើ
ជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួន
ជាមួយនឹងចំណង គតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងចំពោះសំណើនេះ[5] ។ អ្នកស្នើសុំធ្វើឡើង ក្នុងបំណងឱ្យកើតនូវកាតព្វកិច្ច មួយយ៉ាងពិតប្រាកដ ឬ ឱ្យកើតមាននូវល័ក្ខខ័ណ្ឌណាមួយ
យ៉ាងច្បាស់លាស់ សំដៅទៅរកបុគ្គលណាមួយជាកំណត់ ឬ ទៅរកសាធារណៈជន ។
១.១.១.១.
ល័ក្ខខ័ណ្ឌនៃសំណើ
សំណើបង្ហាញពីបំណងពិតប្រាកដ មានន័យថាម្ចាស់សំណើពិតជាមានឆន្ទៈពិតប្រាកដ
ក្នុងការចុះកិច្ចសន្យា ។
សំណើត្រូវតែច្បាស់លាស់ មានន័យថាត្រូវកំណត់ឱ្យច្បាស់លាស់ពីកម្មវត្ថុដែលបាន
ស្នើ ។
១.១.១.២.
ការដកសំណើ
សំណើនឹងបង្កើតចំណងគតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងទៀតចំពោះ
សំណើនេះ ។
សំណើត្រូវបានបញ្ចប់ដោយជាក់លាក់ និងដោយស្ងៀមស្ងាត់ ។
ហេតុនេះបើគេធ្វើ សំណើដោយមានថេរវេលាជាក់លាក់ អ្នកធ្វើសំណើត្រូវរក្សាទុកថេរវេលានោះ
ប៉ុនែ្តប្រសិន បើគ្មានកំណត់ថេរវេលានោះទេ
គេត្រូវទុករយៈពេលមួយសមស្របអាស្រ័យទៅតាមទម្លាប់ នៃការប្រើប្រាស់នោះ ។
សំណើចំពោះបុគ្គលដែលមិនបានកំណត់ជាក់លាក់តាមការផ្សព្វផ្សាយជាសាធារណៈ ឬ តាមវិធីផេ្សងទៀត អាចដកបានដូចគ្នានឹងសំណើនោះ[6] ។
១.១.២. ស្វីការ
ជាការបង្ហាញឆន្ទៈរបស់បុគ្គលម្នាក់ក្រោយពីរបានទទួលសំណើហើយ
ដោយមានការ យល់ព្រមចំពោះសំណើនោះ[7] ។ ម្យ៉ាងទៀតគេអាចនិយាយបានថា ស្វីការគឺជាចម្លើយវិជ្ជមាន ទៅនឹងសំណើណាមួយ ។
ជាគោលការណ៍ដើម្បីឱ្យកិច្ចសន្យាមួយកើតឡើង
ត្រូវតែមានស្វីការរបស់ភាគីម្ខាង ដែលជាចម្លើយយល់ព្រមទៅនឹងសំណើរបស់ភាគីម្ខាងទៀតដោយគ្មានល័ក្ខខ័ណ្ឌ
។
១.១.២.១. ល័ក្ខខ័ណ្ឌរបស់ស្វីការ
ត្រូវបង្ហាញ ឬ សំដែងឆន្ទៈមួយឱ្យដឹងថា
អ្នកទទួលសំណើត្រូវធ្វើការឆ្លើយតបដោយ
ការយល់ព្រម ឬ មិនយល់ព្រម ។ ប៉ុនែ្តពេលខ្លះក៏អាចធ្វើសំណើតបទៅសំណើដើមដែរ ក្នុង
ករណីដែលភាគីទាំងពីរយល់ព្រមទទួលប្រតិសំណើ នោះសំណើមុនត្រូវបានចាត់ទុកជា មោឃៈ ។
ស្វីការត្រូវតែជាក់ច្បាស់ ឬ ក៏អាចដោយស្ងៀមស្ងាត់
តែដើម្បីមានអនុភាពស្វីការនោះ ត្រូវតែជាក់ច្បាស់ និងត្រូវបង្ហាញឱ្យបានគ្រប់លក្ខណៈ
។
១.១.២.២. អានុភាពរបស់ស្វីការ
នៅពេលដែលភាគីម្ខាងធ្វើសំណើ
ហើយភាគីម្ខាងទៀតធ្វើស្វីការ ពេលនោះគេសន្មត់
ថាកិច្ចសន្យាកើតហើយ គឺនៅតែបំពេញបែបបទតាមច្បាប់ បើសិនជាកិច្ចសន្យាវាទាមទារ
ឱ្យបំពេញតាមផ្លូវច្បាប់ ។ ករណីនេះទាំងភាគីធ្វើសំណើ និងទាំងភាគីធ្វើស្វីការ
មិនអាចកែ ប្រែវិញបានទេ ។
១.២. កិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាធានារ៉ាប់រងកើតឡើងតាមគោលការណ៍ស្មោះត្រង់
ផ្តល់ផលប្រយោជន៍ឱ្យ គ្នាទៅវិញទៅមកមានការស្រុះស្រួលគ្នា
ដោយឆ្លងតាមការចរចា និងមិនធ្វើឱ្យប៉ៈពាល់ដល់ ផលប្រយោជន៍សាធារណៈឡើយ[8] និងធ្វើជាលាយលក្ខណ៍អក្សរ ដោយមានការចុះបំពេញ
នូវគោលបំណងរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រោមការឯកភាពគ្នារវាងភាគីទាំងសងខាង នៃកិច្ចសន្យា[9] ។
មិនមានលក្ខណៈខុសគ្នានឹងកិច្ចសន្យាទូទៅនោះទេ
ក្នុងការបង្កើតគ្រាន់កិច្ចសន្យា ធានារ៉ាប់រងតម្រូវឱ្យសរសេជាលាយល័ក្ខអក្សរជាដាច់ខាត
។
១.២.១. ការស្នើសុំ
រូបវ័ន្តបុគ្គល
ឬ នីតិបុគ្គល ដែលមានបំណងចង់ទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានា រ៉ាប់រងណាមួយនេះ ត្រូវបំពេញពាក្យស្នើសុំធានារ៉ាប់រង
ឬ ធ្វើប្រតិវេទន៍ដោយផ្ទាល់នៅក្រុម ហ៊ុនធានារ៉ាប់រង
។ ផែ្អកលើសំណើនៃប្រតិវេទន៍នេះក្រុមហ៊ុនធានារ៉ាប់រងចាត់ការឱ្យចុះបំពេញ នៅក្នុងប័ណ្ណសន្យារ៉ាប់រង
ដែលតម្រូវឱ្យខ្លួនទទួលធ្វើសំណងលើការខូចខាត ដែលអាចនឹង កើតមានឡើងជាយថាហេតុ [10] ។
១.២.២. ការទទួលសំណើ
នៅពេលដែលរូបវ័ន្ត ឬ
នីតិបុគ្គលធ្វើសំណើសុំការធានារ៉ាប់រងហើយ ក្រុមហ៊ុនធានា រ៉ាប់រងយល់ព្រមទទួលសំណើ ព្រមទាំងបានឯកភាពលើល័ក្ខខ័ណ្ឌផ្សេងៗនៃកិច្ចសន្យាហើយ
នោះ កិច្ចសន្យាធានារ៉ាប់រងអាចចាត់ទុកថាបានព្រមព្រៀងគ្នារួចហើយ[11] ។
១.២.៣. វិញ្ញាបនប័ត្រធានារ៉ាប់រង
នៅពេលដែលសំណើសុំធានារ៉ាប់រង ត្រូវបានក្រុមហ៊ុនព្រមទទួលហើយនោះនាំឱ្យមាន
ការព្រមព្រៀង ។ បន្ទាប់មកក្រុមហ៊ុនធានារ៉ាប់រងត្រូវចេញប័ណ្ណសន្យារ៉ាប់រងដែលភ្ជាប់ទៅ
នឹងវិញ្ញាបនប័ត្រធានារ៉ាប់រងទៅឱ្យអ្នកស្នើសុំធានារ៉ាប់រង ដែលវិញ្ញាបនប័ត្រធានារ៉ាប់រងត្រូវ
បញ្ជាក់ ៖
- គោត្តនាម និងនាម
និងអាស័យដ្ឋានរបស់ភាគីនៃកិច្ចសន្យា
- បុគ្គល ឬ វត្ថុត្រូវបានធានារ៉ាប់រង
-
ប្រភេទហានិភ័យដែលត្រូវបានធានារ៉ាប់រង
- ពេលវេលាចាប់ផ្តើម
និងទីកនែ្លងនៃហានិភ័យដែលត្រូវបានធានារ៉ាប់រង
- ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
- បុព្វលាភរ៉ាប់រងត្រូវបង់
និងរបៀបបង់បុព្វលាភរ៉ាប់រង
- របៀប
និងលក្ខខណ្ឌមួយចំនួននៃសេចក្តីប្រកាសគ្រោះថ្នាក់
- រយៈពេលនៃកិច្ចសន្យា
និងរយៈពេលនៃការធានារ៉ាប់រង
-
លក្ខខណ្ឌទាំងឡាយដែលកំណត់មោឃៈភាព និងការបាត់បង់សិទ្ធិព្រមទាំងល័ក្ខ
១.២.៤. ភាគីនៃកិច្ចសន្យាធានារ៉ាប់រង
អ្នកធានារ៉ាប់រង
សំដៅលើក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និងជើងសារ ធានារ៉ាប់រង ។
រឺឯអ្នកត្រូវបានធានារ៉ាប់រង
សំដៅលើបុគ្គលជាអ្នកជាប់កិច្ចសន្យាជាមួយអ្នកធានារ៉ាប់រង ។
១.២.៤.១.
អ្នកត្រូវបានធានារ៉ាប់រង
អ្នកត្រូវបានធានារ៉ាប់រង ត្រូវមានកាតព្វកិច្ច ៖
-
បង់បុព្វលាភរ៉ាប់រងជូនក្រុមហ៊ុនធានារ៉ាប់រងគ្រប់ចំនួនតាមការព្រមព្រៀងគ្នា
។
-
ជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងឱ្យបានឆាប់រហ័សបំផុត
ពេលមានហានិភ័យ កើតឡើង ។
១.២.៤.២. អ្នកធានារ៉ាប់រង
ក្រុមហ៊ុនធានារ៉ាប់រង មានកាតព្វកិច្ច ៖
-
ធ្វើសំណងចំពោះការខូចខាត ឬ ការបាត់បង់
នៅពេលមានហានិភ័យកើតឡើង
បណ្តាលមកពីមូលហេតុចៃដន្យគ្រោះថ្នាក់ធម្មជាតិ
និងពីរាល់មូលហេតុដែលមិន មែនជាអំពើចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង ។
២. សមត្ថភាព
ក្នុងការសំដែងឆន្ទៈ ឬ ចុះកិច្ចសន្យា តាមគោលការណ៍ច្បាប់បុគ្គលដែលជាភាគីត្រូវ
មានសមត្ថភាព គ្រប់គ្រាន់ វាលើកលែងតែក្នុងករណីច្បាប់អនុញ្ញាត្ត ។
២.១.
កិច្ចសន្យាទូទៅ
២.១.១. រូបវ័ន្តបុគ្គល
នៅពេលចុះកិច្ចសន្យា
បុគ្គលនោះត្រូវតែជាជនមានសមត្ថភាពខាងអំពើពេញលេញ
ទើបអាចបង្កើតបានសំរាប់ខ្លួននូវសិទ្ធិ និងកាតព្វកិច្ចរដ្ឋប្បវេណី
ដោយសារអំពើរបស់ខ្លួន ហើយមានការទទួលខុសត្រូវទាំងស្រុងក្នុងប្រតិបត្តិការសិទ្ធិ
និងកាតព្វកិច្ចរបស់ខ្លួន ។ ដូច នេះជនដែលគ្មានសមត្ថភាពខាងអំពើពេញលេញ
ចូលរួមក្នុងការចុះកិច្ចសន្យានឹងចាត់ទុក ផ្ទុយគតិច្បាប់
ហើយកិច្ចសន្យានោះចាត់ទុកជាមោឃៈដាច់ខាត ។ ករណីជនមានសមត្ថ ភាពខាងអំពើមិនពេញលេញ ហើយមានកាយសម្បទាគ្រប់គ្រាន់បើចង់ចូលរួមក្នុងកិច្ចសន្យា
ហើយដែលអាចប្រតិបត្តិបានលុះត្រាតែមានការយល់ព្រមពីអា ណាព្យាបាលទើបបាន ។
២.១.២. នីតិបុគ្គល
ការចូលរួមរបស់នីតិបុគ្គលក្នុងការបង្កើតកិច្ចសន្យា ត្រូវធ្វើដោយតំណាងស្របច្បាប់
ឬ តំណាងផេ្ទរសិទ្ធិត្រឹមត្រូវ តែនីតិបុគ្គលនេះឯង ត្រូវគ្រប់លក្ខណៈសម្បត្តិជានីតិបុគ្គល
។
២.២. កិច្ចសន្យាធានារ៉ាប់រង
ជាគោលការណ៍ភាគីនៃកិច្ចសន្យាត្រូវតែមានកំលាំងស្នើគ្នា ក្នុងការសម្តែងឆន្ទៈព្រម
ព្រៀម ប៉ុនែ្តកិច្ចសន្យាធានារ៉ាប់រងមិនដូច្នោះទេ
ភាគីអ្នកត្រូវធានាមានកំលាំងខ្សោយជាង ភាគីអ្នកធានា ។ មានន័យថា បុគ្គលត្រូវធានា មានលទ្ធភាពត្រឹមតែភ្ជាប់ខ្លួន
ក្នុងកិច្ចសន្យា ធានារ៉ាប់រងប៉ុណ្ណោះ ។
បុគ្គលដែលបានប្រើក្នុងន័យនេះគឺសំដៅទៅលើរូបវ័ន្តបុគ្គល ឬ
នីតិបុគ្គល ។
២.២.១. រូបវ័ន្តបុគ្គល
សមត្ថភាពរបស់រូបវ័ន្តបុគ្គល
នៅក្នុងការចងភ្ជាប់ខ្លួនលើកិច្ចសន្យាធានារ៉ាប់រងដូចគ្នា នឹងកិច្ចសន្យាទូទៅដែរ ។ បុគ្គលម្នាក់ៗអាចស្នើសុំការធានារ៉ាប់រងលើអាយុជីវិតរបស់ខ្លួន
ឬ តតីយជនបាន ក្នុងករណីនេះត្រូវមានការយល់ព្រមពីរតតីយជននោះ
។ ឳពុក-ម្តាយ អាចទិញ ធានារ៉ាប់រងជីវិតសម្រាប់កូនជាអនីតិជននៅក្នុង បន្ទុកបាន[15] ។
ការធានារ៉ាប់រងត្រូវបានហាមឃាត់ ចំពោះជនដែលមានលក្ខណៈមិនពេញលេញខាង
សតិ និងជនដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យវិកលចរិត[16] ។
២.២.២. នីតិបុគ្គល
នៅក្នុងវិស័យពាណិជ្ជកម្ម នីតិបុគ្គលដែលច្បាប់ទទួលស្គាល់ អាចទិញធានារ៉ាប់រង
លើអាជីវកម្ម ឬ អាចទិញធានារ៉ាន់រងជួសបុគ្គលបាន(ថៅកែ និងកម្មករ...) ។
៣. កម្មវត្ថុ
កិច្ចសន្យាចាំបាច់ត្រូវតែគោរពទៅតាមបញ្ញត្តិនៃច្បាប់ ដែលទំរងនៃកិច្ចសន្យាអាច ធ្វើជាលាយល័ក្ខអក្សរ ឬ ដោយផ្ទាល់មាត់ ។
៣.១.
កិច្ចសន្យាទូទៅ
កិច្ចសន្យានឹងមានសុពលភាព
នៅពេលដែលកាតព្វកិច្ចដែលកើតពីកិច្ចសន្យានោះ វត្ថុមួយជាក់លាក់ អាចធ្វើកើត
និងដែលស្របច្បាប់ របៀបរៀបរយសាធារណៈ ឬ ទំនៀមទំ លាប់ដ៏ល្អប្រពៃ ។
៣.១.១.
កម្មវត្ថុនៃកិច្ចសន្យា
នៅកម្មវត្ថុនៃកិច្ចសន្យា សំដៅទៅលើសកម្មភាពគតិយុត្ត
ដែលភាគីទាំងឡាយចង់ ធ្វើ ដូចជាកិច្ចសន្យាលក់... ។
ប៉ុនែ្តច្បាប់ហាមឃាត់ចំពោះកិច្ចសន្យាណាដែលមានកម្មវត្ថុ ដែលមិនស្របច្បាប់ ឬ
ធ្វើឱ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទំលាប់ល្អ ប្រពៃរបស់សង្គម ។
កម្មវត្ថុនៃកិច្ចសន្យា
ត្រូវតែបានកំណត់នៅខណៈពេលចុះកិច្ចសន្យា បើពុំដូច្នេះទេ
ត្រូវចាត់ទុកថាមានកម្មវត្ថុមិនច្បាស់លាស់ ហើយកិច្ចសន្យានោះត្រូវទុកជាមោឃៈ ។
កម្មវត្ថុ
ត្រូវកំណត់អំពីគុណភាព បរិមាណ និងតម្លៃនៃកម្មវត្ថុ ។
៣.១.២.
កម្មវត្ថុនៃកាតព្វកិច្ច
កម្មវត្ថុនៃកាតព្វកិច្ចសំដៅលើតាវកាលិក ឬ របស់អ្វីមួយដែលគូភាគីត្រូវតែផ្តល់ឱ្យ
ភាគីនៃសន្យារបស់ខ្លួន ។ វត្ថុដែលបានបាត់បង់ទៅហើយមិនអាចក្លាយជាកម្មវត្ថុនៃកាតព្វ កិច្ចបានឡើយ
ឬ ជាវត្ថុដែលជាមរតកដែលគេនឹងទទួលបាននៅពេលអនាគត ។
៣.២.
កិច្ចសន្យាធានារ៉ាប់រង
ដូចគ្នានឹងកិច្ចសន្យាទូទៅដែរ កិច្ចសន្យាធានារ៉ាបរងមានសុពលភាព
លុះត្រាតែហា និភ័យកើតចេញពីរកម្មវត្ថុនៃការធានាពិតប្រាកដ និងត្រូវសរសេរជាលាយល័ក្ខអក្សរ។
៣.២.១. កម្មវត្ថុនៃកិច្ចសន្យា
កម្មវត្ថុនៃកិច្ចសន្យធានារ៉ាប់រង គឺទ្រព្យសម្បត្តិ ឬ
ផលប្រយោជន៍អ្វីមួយដែលពាក់ ព័ន្ឋនឹងទ្រព្យសម្បត្តិ អាយុជីវិត ឬ
រូបរាងកាយរបស់ជនណាមួយ[17] ។
៣.២.២. កម្មវត្ថុនៃកាតព្វកិច្ច
កម្មវត្ថុនៃកាតព្វកិច្ច ជាការសងសំណងខូចខាតបណ្តាលឱ្យមានហានិភ័យទៅលើ
ទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍អ្វីមួយ ដែលពាក់ព័ន្ឋទ្រព្យសម្បត្តិ អាយុជីវិត ឬ
រូបរាងកាយ របស់ជនណាមួយ នោះឯង[18] ។
កិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង
មានកម្មវត្ថុច្បាស់លាស់ដូចគ្នា ។ សូម បញ្ជាក់ថា កម្មវត្ថុនៃកិច្ចសន្យាគឺជាកាតព្វកិច្ច
ឯកម្មវត្ថុនៃកាតព្វកិច្ចគឺតាវកាលិក ។
៤. តំលៃតបស្នង
តំលៃតបស្នងជាកត្តាមួយទៀត ដែលនាំឱ្យកិច្ចសន្យាមានសុពលភាព
តាមរយៈការ ព្រមព្រៀងគ្នាក្នុងការដោះដូររវាងតម្លៃណាមួយទៅនឹងការសន្យា ឬ
អាចនិយាយបានថា ជា ការព្រមព្រៀងគ្នាថ្នូរនឹងការសន្យា ឬ
ការបំពេញកាតព្វកិច្ចពីភាគីម្ខាងទៀត ។
៤.១.
តំលៃតបស្នងក្នុងកិច្ចសន្យាទូទៅ
យើងខ្ញុំសូមលើកយកតំលៃតបស្នងនៅក្នុងកិច្ចសន្យាលក់ទិញ ។ ការលក់ជាកិច្ចសន្យា
មួយដែលបុគ្គលម្នាក់មានកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនៃវត្ថុមួយដែលជាកម្មសិទ្ធិស្របច្បាប់របស់
ឧទាហរណ៍ ៖ កិច្ចសន្យាលក់ទិញ ឡាន ដែលបានព្រមព្រៀងគ្នាក្នុងតំលៃ
៥,០០០ ដុល្លា ។ ភាគីម្ចាស់ឡានមានកាតព្វកិច្ចផ្ទេរសិទ្ធិកាន់កាប់ ឡាន
ទៅឱ្យអ្នកទិញ ឯអ្នកទិញ តំរូវឱ្យបង់តំលៃ ៥,០០០ ដុល្លាដល់អ្នកលក់វិញ ។
ទឹកប្រាក់ ៥,០០០ ដុល្លានេះហើយជា តំលៃតបស្នងនៃកិច្ចសន្យាលក់ទិញ ។
៤.២.
តំលៃតបស្នងក្នុងកិច្ចសន្យាធានារ៉ាប់រង
តំលៃតបស្នងនៃកិច្ចសន្យាធានារ៉ាប់រងមានភាពខុសគ្នាត្រង់ថាកិច្ចសន្យាទូទៅផ្តល់
តំលៃតបស្នងភ្លាមៗ ឯតំលៃតបស្នងក្នុងកិច្ចសន្យាធានារ៉ាប់រង បុគ្គលដែលទិញធានារ៉ាប់
លុះត្រាតែមានហានិភ័យបណ្តាលឱ្យខូចខាតលើវត្ថុធានានោះ ទើបទទួលបាននូវតំលៃតប ស្នង
គឺសំណងលើការខូចខាតនៃវត្ថុធានានោះ ។ បានន័យថា អ្នកទិញធានារ៉ាប់រងបង់បុព្វ លាភជាមុនដល់ក្រុមហ៊ុនធានារ៉ាប់រង
ហើយតំលៃតបស្នងដែលបុគ្គលនោះទទួលបាន នៅ ពេលក្រោយ[20] ។
ឧទាហរណ៍ ៖ បុគ្គលម្នាក់បានទិញធានារ៉ាប់រងហានិភ័យលើរថយន្ត
ជាមួយក្រុម ហ៊ុនធានារ៉ាប់រង ។
បុគ្គលនោះមានកាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រងដល់ក្រុមហ៊ុនធានា រ៉ាប់រង
ហើយគាត់នឹងទទួលបាននូវតំលៃតបស្នង នៅពេលមានហានិភ័យលើរថយន្តរបស់ គាត់ ។
សរុបមកលក្ខខណ្ឌគតិយុត្តនៃការបង្កើតកិច្ច
សន្យាទាំងពីរមានភាពខុសគ្នាខ្លះត្រង់ ថា កិច្ចសន្យាធានារ៉ាប់រង
តំលៃតបស្នងមិនទទួលបានភ្លាមៗដូចកិច្ចសន្យាទូទៅដែលអនុ វត្តកាតព្វកិច្ចព្រមគ្នានោះទេ
។ មានន័យថានៅពេលដែលមានហានិភ័យទើបទទួលបាននូវ តំលៃតបស្នងពីរភាគីអ្នកធានា ។
កថាខ័ណ្ឌទី ២. ប្រភេទនៃកិច្ចសន្យាទូទៅ
និងកិច្ចសន្យាធានារ៉ាប់រង
១. កិច្ចសន្យាទូទៅ
កិច្ចសន្យាដែលមួយអាចកើតឡើងដោយការព្រមព្រៀងដោយភាគី ឬ
ច្រើនដើម្បី ធ្វើអ្វីមួយ ប៉ុនែ្តក៏អាចកើតឡើងដោយសកម្មភាពឯកតោភាគីបានដែរ ។
១.១. កិច្ចសន្យាទេ្វភាគី ឬ កិច្ចសន្យាឧភតោភាគី
ជាកិច្ចសន្យាកើតចេញពីរការព្រមព្រៀងរវាងភាគីទាំងសងខាងព្រមព្រៀង
ដោយ សន្យាថានឹងបំពេញកិច្ចការណាមួយ ឬ អាចនិយាយបានថា កិច្ចសន្យាដែលធ្វើដោយភាគី ពីរ ឬ
ច្រើនដែលបង្កើតឱ្យមានសិទ្ធិ និងកាតព្វកិច្ច ។
ឧទាហរណ៍ ៖ កិច្ចសន្យាមួយចំនួនដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ដូចជា
កិច្ចសន្យាលក់ទិញ ការដូ កិច្ចសន្យាប្រវាស់ . . . ។ល។
១.២.
កិច្ចសន្យាឯកតោភាគី
ជាកិច្ចសន្យាកើតចេញពីរការព្រមព្រៀងពីភាគីតែម្ខាង
សន្យាថាបំពេញកាតព្វកិច្ចអ្វី មួយដោយខានមិនបាន ព្រមទាំងមិនប្រព្រឹត្តអំពើណាមួយជាថ្នូរនឹងកិច្ចសន្យានេះនៅពេល
ណាបំពេញ ឬ អនុវត្តតាមល័ក្ខខ័ណ្ឌនៃការសន្យារបស់ខ្លួន ឬ អាចនិយាយដោយខ្លីថាជា កិច្ចសន្យាដែលមានកាតព្វកិច្ចទៅលើភាគីតែម្ខាងប៉ុណ្ណោះ
។
ឧទាហរណ៍ ៖ ប្រទានកម្ម សំដៅទៅលើកិច្ចសន្យាមួយដែលមានអនុភាពដោយភាគី ម្ខាង
បង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយមិនទារថៃ្ល ហើយភាគី ម្ខាងទៀតយល់ព្រមទទួល[21] សន្តតិកម្មជាដើម ។
២. ប្រភេទកិច្ចសន្យាធានារ៉ាប់រង
វិស័យធានារ៉ាប់រង ដែលធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជាមានប្រភេទនៃការ
ធានារ៉ាប់ពីរគឺ ការធានារ៉ាប់រងលើអាយុជីវិត និងការធានារ៉ាប់រងទូទៅ[22] ។
២.១. ការធានារ៉ាប់រងបុគ្គល
ការធានារ៉ាប់រងបុគ្គលរួមមានការធានារ៉ាប់រងជីវិត
និងការធានារ៉ាប់រងលើគ្រោះថ្នាក់ ទាំងឡាយដល់រូបរាងកាយ[23] ។
ការធានារ៉ាប់រងមរណៈភាពត្រូវចាត់ទុកថាគ្មានប្រសិទ្ធភាព
ប្រសិនបើអ្នកធានារ៉ាប់រង ៖
-
ធ្វើអត្តឃាដ
-
សមគំនិតក្នុងការសំលាប់ជីវិតអ្នកត្រូវធានា
-
ជនវិកលចរឹត ឬ
វិបល្លាសស្មារតី
ជាគោលការណ៍នៃការធានារ៉ាប់រងបុគ្គល
ធ្វើសំណងនៅពេលបុគ្គលធានានោះស្លាប់ ប៉ុនែ្តមានល័ក្ខខ័ណ្ឌខ្លះនៃការធានា
មិនចាំបាច់ស្លាប់បានសងនោះទេ នៅរស់ក៏សងដែរ
សំខាន់លើព្រមព្រៀងនៃភាគីប៉ុណ្ណោះ ។ ការធានារ៉ាប់រងប្រភេទនេះមានបីប្រភេទដូចខាង
ក្រោម ៖
២.១.១.
ការធានារ៉ាប់រងមួយជីវិត
ការធានារ៉ាប់រងជីវិត
គឺជាកិច្ចសន្យាមួយដើម្បីធ្វើសំណងដ៏ជាក់លាក់ ទៅលើមរណៈ ភាពរបស់មនុស្សម្នាក់ដែលជីវិតរបស់គេត្រូវបានធានា។
មានន័យថាកម្មវត្ថុនៃការធានាគឺជា ជីវិត ។ គោលបំណងនៃការធានារ៉ាប់រងជីវិត
គឺដើម្បីផ្តល់នូវចំនួនទឹកប្រាក់សងទៅលើ មរណៈភាពរបស់ជននោះ ។ ការទទួលសំណងទឹកប្រាក់
គឺអាស្រ័យទៅតាមកិច្ចសន្យា ដែលព្រមព្រៀងជាមួយគ្នា ខុសពីការធានារ៉ាប់រងទូទៅ
គឺសំណងធ្វើតាមហេតុការណ៍ជាក់ សែ្តង ។
ឧទាហរណ៍ ៖ លោក B ទិញធានារ៉ាងជីវិតឱ្យប្រពន្ឋគាត់ C ប្រសិនបើ C ស្លាប់ទើប ទទួលបានសំណងពីក្រុមហ៊ុន
។ បានន័យថាចាប់ពីថៃ្ងទិញរហូតដល់ស្លាប់ទើបទទួលបាន សំណង ។
គោលការណ៍បង្កើតកិច្ចសន្យាធានារ៉ាប់រងជីវិតដើម្បីដោះស្រាយបញ្ហាបន្ទុកដល់អ្នកនៅរស់
។ សម្រាប់ប្រទេសកម្ពុជាសព្វថៃ្ងមិនទាន់មានការធានារ៉ាប់ជីវិតនោះទេ ច្បាប់ស្តីពី
ការធានារ៉ាប់រង ឆ្នាំ ២០០០ គ្រប់គ្រងតែលើកិច្ចសន្យាទូទៅប៉ុណ្ណោះ ។
២.១.២.
ការធានារ៉ាប់រងជីវិតមានរយៈពេលកំណត់
ការធានារ៉ាប់រងជីវិត
មានតមៃ្លថោកជាងការធានារ៉ាប់រងមួយជីវិត អ្នកទិញអាចកំណត់ ពេលវេលាជាក់លាក់តែម្តង ។
ឧទាហរណ៍ ៖ បុគ្គលម្នាក់មានអាយុ ២០ ឆ្នាំ គាត់បានទិញធានារ៉ាបរងជីវិតរយៈ ពេល ២ឆ្នាំ ល័ក្ខខ័ណ្ឌត្រឹមតែ
២ឆ្នាំ បើស្លាប់ក្នុងរយៈពេលនេះក្រុមហ៊ុនសងតែបើលើស គឺ មិនសងព្រោះផុតរយៈពេលនៃការធានា
(២ឆ្នាំធៀបនឹងថៃ្ងទិញ) ។
២.១.៣.
ធានារ៉ាប់រងជីវិតមានលក្ខណៈជាមូលនិធិទាយជ្ជទាន
ជាប្រភេទធានារ៉ាប់រងជីវិតមានរយៈពេលកំណត់ ដែលមានផលប្រយោជន៍ច្រើន
ដល់អ្នកទិញធានារ៉ាប់រងប្រភេទនេះ ។ មានន័យថាពេលទិញធានារ៉ាប់រងមានរយៈកំណត់
បើអ្នកទិញស្លាប់ក៏សង មិនស្លាប់ក៏សង(ហួសកាលបំណត់នៃការធានារ៉ាប់រង) ។
២.២. ការធានារ៉ាប់រងទូទៅ
កិច្ចសន្យាធានារ៉ាប់ទូទៅ
មានកម្មវត្ថុនៃការធានារ៉ាប់រងគឺជាទ្រព្យសម្បត្តិ ដែលមិន
មែនជាការធានារ៉ាប់រងជីវិត
។
២.២.១. ការធានារ៉ាប់រងបុគ្គល
បុគ្គលម្នាក់ៗអាចត្រូវការឱ្យមានការធានារ៉ាប់រងអគ្គីភ័យ
ចោរកម្ម សំរាប់ផ្ទះរបស់ខ្លួន ឬ ត្រូវការឱ្យមានការធានារ៉ាប់រងលើរាល់ហានិភ័យ
ការធានារ៉ាប់រងលើការទទួលខុសត្រូវ ផែ្នករដ្ឋប្បវេណី
និងការធានារ៉ាប់រងលើយានយន្តជាដើម ។
២.២.២.
ការធានារ៉ាប់រងលើក្រុមហ៊ុន
ការធ្វើពាណិជ្ជកម្មក្រុមហ៊ុនអាចប្រឈមទៅនឹងហានិភ័យជាច្រើន នៅក្នុងប្រតិបត្តិ
ការរបស់ខ្លួន ឬ ប្រភេទហានិភ័យផ្សេងៗទៀតក្នុងដំណើរការនៃពាណិជ្ជកិច្ចនោះ ។
២.២.៣.
ការទូទាត់សំណង
ដើម្បីទទួលបាននូវសំណងលើការធានា ដោយក្រុមហ៊ុនធានារ៉ាប់រងទៅឱ្យអ្នកត្រូវ បានធានានោះមិនអាចលើសពីតំលៃនៃវត្ថុបានធ្វើប្រតិវេទន៍
នៅពេលចុះកិច្ចសន្យាធានា ឡើយ លើកលែងតែមានការព្រមព្រៀងគ្នាដោយឡែក[24] ។
ករណីមានការបាត់បង់ទាំងស្រុងនូវវត្ថុដែលត្រូវបានធានារ៉ាប់រង
បណ្តាលមកពីហេតុ ការណ៍ណាមួយ ដែលពុំបានគ្រោងទុកជាមុនក្នុងប័ណ្ណសន្យារ៉ាប់រងទេ
ការធានារ៉ាប់រងត្រូវ បានបញ្ចប់ដោយស្របច្បាប់ ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវសងទៅអ្នកត្រូវបានធានារ៉ាប់
រងវិញចំនូន ៩០ ភាគរយនៃបុព្វលាភរ៉ាប់រងចំពោះរយៈពេលដែលនៅសល់ [25]
។
សំណងលើការខូចខាតនៅក្នុងកិច្ចសន្យាធានារ៉ាប់រង
អ្នកទិញធានារ៉ាប់រងតម្រូវឱ្យ មានទំនាក់ទំនងជាមួយកម្មវត្ថុដែលត្រូវធានា
និងមួយទៀតអ្នកទិញត្រូវតែទទួលរងនូវហានិ ភ័យដែលបណ្តាលឱ្យ
ខូចខាតពិតប្រាកដក្រៅពីឆន្ទះរបស់ខ្លួន ។
ឧទាហរណ៍ ៖ សំ មានចំការទំពាំងបាយជូមួយកនែ្លង គាត់បានទិញធានារ៉ាប់រងអគ្គី ភ័យលើចំការនោះពីក្រុមហ៊ុនធានារ៉ាប់រងមួយ
។ ក្រោយ សំ បានលក់ចំការនោះទៅឱ្យ ក្រុមហ៊ុនផលិតទឹកទំពាំងបាយជូរបស់ សុខ
។ សំ ក៏មានភាគហ៊ុនមួយផែ្នកនៃក្រុមហ៊ុន សុខ ដែរ ។ ក្រោយលក់ចំការ សំ
នៅតែបន្តបង់ បុព្វលាភធានារ៉ាប់រងអគ្គីភ័យលើចំការនោះ ដដែល ។ ចៃដន្យអាក្រក់ក៏មានអគ្គីភ័យកើត
ឡើងលើចំការនោះធ្វើឱ្យខូចខាតទាំងស្រុង ។ សំ បានប្តឹងទាមទារសំណងទៅក្រុមហ៊ុនធានារ៉ាប់រង ដោយសំអាងថាគាត់បានបង់បុព្វលាភ ជាប្រចាំ
ឯក្រុមហ៊ុន សុខ វិញ ក៏បានប្តឹងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងដែរ
ដោយសំ អាងថាជាចំការរបស់ក្រុមហ៊ុន ។
ករណីនេះ សំ
ជាភាគីនៃកិច្ចសន្យា ក្រោយពីបានលក់ចំការហើយនៅតែបង់បុព្វ លាភដដែល អានុភាពនៃកិច្ចសន្យានៅតែមាន
ប៉ុនែ្តគាត់ត្រូវបាត់ផលប្រយោជន៍ពីការធានា រ៉ាប់រង ។ ផលប្រយោជន៍របស់ សុខ នៅពេលទិញ
តែនៅពេលដែលមានហានិភ័យកើត ឡើងគឺក្រុមហ៊ុន សុខ ជាអ្នកបាត់បង់ទ្រព្យសម្បត្តិ ។
ដូចនេះ សំ ឥតមានផលប្រយោជន៍ ពីការធានារ៉ាប់រងនោះទេ។ ការបន្តបង់បុព្វលាភជាកំហុសរបស់គាត់ក្នុងការមិនផ្តល់ដំណឹង
ដល់ក្រុមហ៊ុនធានារ៉ាប់រង ហេតុនេះក្រុមហ៊ុនមិនសងគាត់ ។ ឯក្រុមហ៊ុន សុខ ក៏មិនទទួល
បានសំណងការខូចខាតដែរ ដោយសារមិនមានអានុភាពនៃកិច្ចសន្យាជាក្រុមហ៊ុនធានា រ៉ាប់រង ។
ជារួមកិច្ចសន្យាធានារ៉ាប់រងកើតឡើង
លុះត្រាតែអ្នកធានាតម្រូវឱ្យមានផលប្រយោជន៍
អ្នកទិញធានារ៉ាប់រងមិនសែ្វងរកប្រាក់ចំណេញពីធានារ៉ាប់រងនោះឡើយ
ទទួលសំណង ខូចខាតត្រឹមទំហំនៃការខូចខាតជាក់សែ្តង
និងចំនួនទឹកប្រាក់ធានារ៉ាប់រង[27] ។ ករណីដែល អ្នកទិញធានារ៉ាប់រងមានចេតនាបង្កើតឡើងនូវគ្រោះថ្នាក់ដោយអំពើកែងបន្លំ
ឬ ការប្រឌិត
សរុបសេចក្តីមក ការអនុវត្តន៏គោលការណ៍ទូទៅនៃកិច្ចសន្យា គឺស្ថិតនៅក្រោមបទ
ប្បញ្ញត្តិគោលមួយមិនថាកិច្ចសន្យាធានារ៉ាប់រង ឬ កិច្ចសន្យាទូទៅនោះទេ។ ការសំដែងឆន្ទៈ
ព្រមព្រៀងរវាងភាគីក្នុងកិច្ចសន្យា ត្រូវស្របទៅនិងរបៀបរបប និងទំនៀមទំលាប់ល្អប្រពៃ របស់សង្គម
។ ថ្វិត្បិតតែកើតចេញពីឆន្ទះរបស់រដ្ឋដូចតែមួយពិតមែន ក៏មានចំនុចមួយ ចំនួននៃកិច្ចសន្យាទាំងពីរនេះមានភាពខុសគ្នាដែរជាពិសេសក្នុងការអនុវត្តន៏សិទ្ធិនិងកាតព្វ
កិច្ចរបស់ភាគី ។
ភាគីមានសិទ្ធិក្នុងការសំដែងឆន្ទៈរបស់ខ្លួនមុនឈានដល់ការព្រមព្រៀង
បង្កើតកិច្ច សន្យា ឯការបំពេញកាតព្វកិច្ចវិញ គឺអនុវត្តក្នុងពេលជាមួយគ្នា ភាគីម្ខាងប្រគល់វត្ថុភាគីម្ខាង
ទៀតផ្តល់នូវតមៃ្លតបស្នងលើវត្ថុដល់ម្ចាស់វត្ថុនោះ ។
ដោយឡែកចំពោះកិច្ចសន្យាធានារ៉ាប់រង ជាប្រភេទកិច្ចសន្យាសជ្ជកម្ម
សិទ្ធិរបស់ ភាគីអ្នកត្រូវធានាមានលទ្ធភាពត្រឹមតែភ្ជាប់ ឬ មិនភ្ជាប់ខ្លួនចូលក្នុងកិច្ចសន្យាធានារ៉ាប់រង
ប៉ុណ្ណោះ ឯការអនុវត្តន៍កាតព្វកិច្ចវិញភាគីអ្នកត្រូវធានាអនុវត្តមុន ភាគីអ្នកធានាអនុវត្ត
កាតព្វកិច្ចរបស់ខ្លួន លុះត្រាតែមានហានិភ័យកើតឡើងដែលបណ្តាលមានការខូចខាតលើ កម្មវត្ថុនៃការធានានោះ
។
VB
សេចក្តីសន្និដ្ឋាន
ឆ្លងកាត់តាមការស្រាវជ្រាវលើប្រធានបទ ស្តីពី
ប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ កន្លងមកបានធ្វើឱ្យយើងខ្ញុំ
បានយល់កាន់តែច្បាស់បនែ្ថមទៀតលើការ ភ្ជាប់ខ្លួនចូលទៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី
។
ច្បាប់មានការប្រែប្រួលអាស្រ័យទៅលើរបតនៃនយោបាយដឹកនាំប្រទេស
កាលណា សេដ្ឋកិច្ចកាន់តែរីកចំរើនវាទាមទារឱ្យមានប្រព័ន្ឋច្បាប់កាន់តែរឹងមាំ ។
ច្បាប់ធានារ៉ាប់រងបានចូលជាធរមាន នៅថៃ្ងទី២៥ ខែកក្កដា
ឆ្នាំ២០០០ វត្តមាននៃ ច្បាប់នេះ គឺដោយសារតែការប្រែប្រួលនៃរបត់សង្គមនេះឯង ដែលមានគោលដៅក្នុងការ
គ្រប់គ្រងប្រតិបត្តិការធានារ៉ាប់ ការពារសិទ្ធិត្រឹមត្រូវរបស់ភាគី
ពង្រឹងការត្រួតពិនិត្យ និង គ្រប់គ្រងអាជីវកម្មធានារ៉ាប់រង
ដើម្បីរួមចំណែកវិស័យធានារ៉ាប់រង ក៏ដូចជាសង្គមជាតិទាំង មូលផងដែរ ។ ការធានារ៉ាប់រងជាកិច្ចសន្យាមួយមានសារៈប្រយោជន៍ណាស់
សម្រាប់ បុគ្គលទទួលបានសំណងខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដែលបណ្តាលមកពីហានិភ័យ ឬ ត្រូវធ្វើសំណងនៅពេលស្លាប់
របួស ពិការ មានជំងឺ ។
មិនខុសពីកិច្ចសន្យាធានារ៉ាប់រងនោះទេ
កិច្ចសន្យាទូទៅកើតឡើងស្របទៅតាមបទ ប្បញ្ញត្តិនៃច្បាប់ដោយឡែកមួយផ្សេងពីកិច្ចសន្យាធានារ៉ាប់រង
ប៉ុនែ្តជាឆន្ទៈដែលស្ថិតក្រោម របបគ្រប់គ្រងនៃរដ្ឋតែមួយ
ហេតុនេះមិនមានអ្វីចាក់ឆ្ងាយពីគ្នានោះទេ កិច្ចសន្យាទាំងពីរនេះ
ធ្វើឡើងស្របទៅតាមគោលការណ៍រួមមួយ ។
ការបង្កើតកិច្ចសន្យាមួយជាគោលការណ៏ត្រូវគោរពទៅតាមឆន្ទៈដែលរដ្ឋបានរៀបចំតែការអនុវត្តបច្ចុប្បន្នមិនដូច្នេះទេ
ការអនុវត្តន៏មានភាពមិនស្នើគ្នា ពេលខ្លះភាគីម្ខាងបាន ទាញយកផលចំណេញពីភាគីម្ខាងទៀត
និងការមិនគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យា ដែលបានព្រមព្រៀងជាមួយគ្នា ។ បញ្ហាទាំងនេះនាំឱ្យទទួលផលអវិជ្ជមានក្នុងការអនុវត្តន៏
កិច្ចសន្យា ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតនៅឡើយ គួបផ្សំនឹង
ការផ្សព្វផ្សាយមិនបានទូលំទូលាយផង ធ្វើឱ្យការអនុវត្តន៏មិនទទួលបានដូចការរំពឹងទុក ។
សរុបសេចក្តីមកដើម្បីបំពេញនូវចំនុចខ្វះខាតក្រសួង-ស្ថាប័នមានសមត្ថកិច្ច
ឬ អ្នក
ពាក់ព័ន្ឋទាំងឡាយ គួរធ្វើការផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយថែមទៀត
ដល់គ្រប់ ពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថានៅទីប្រជុំជន ឬ
មូលដ្ឋានដាច់ស្រយាលនោះ ទេ ។
-,
[9] មាត្រា ១០ អនុក្រឹត្យ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០១
[26] មាត្រា ១៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
Subscribe to:
Comments (Atom)